តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃចន្ទដើមសប្តាហ៍នេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈកំពង់ផែរបស់រុស្ស៊ី Novorossiysk បានចាប់ផ្តើមនាំចេញប្រេងឆៅឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលចំនួនពីរថ្ងៃ ដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ុយក្រែន។

កំពង់ផែ Novorossiysk របស់រុស្សុីបានចាប់ផ្តើមនាំចេញប្រេងឡើងវិញកាលពីថ្ងៃអាទិត្យម្សិលមិញ។ ទោះជាយ៉ាងណា ការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែនទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីនៅតែអាចបង្កជាហានិភ័យ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥៣សេនមកនៅត្រឹម៦៣,៨៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0423 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៥៦សេនមកនៅត្រឹម៥៩,៥៣ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here