តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃសុក្រនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃសុក្រនេះ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានបំផ្លាញឃ្លាំងប្រេងមួយកន្លែងនៅកំពង់ផែ Novorossiysk របស់រុស្ស៊ីនៅសមុទ្រខ្មៅ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរបស់រុស្ស៊ី ដូចជាក្រុមហ៊ុន Lukoil និងក្រុមហ៊ុន Rosneft ដើម្បីបង្ខំឱ្យរុស្សុីងាកមកកាន់ការចរចាសន្តិភាពលើបញ្ហាអ៊ុយក្រែន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១,៣៤ភាគរយដល់៦៤,៣៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0227 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១,៤ភាគរយដល់៦០,០៩ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here