មន្រ្តីក្រសួងសាធារណការចូលរួមកិច្ចប្រជុំលើវិស័យសេវាកម្មដឹកជញ្ជូនជាមួយប្រទេសវៀតណាម

ដោយៈ ម៉ាណា

    ប្រទេសវៀតណាមៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមកិច្ចប្រជុំលើកទី៣៨ (38th LTSSWG) នៃក្រុមការងារវិស័យសេវាដឹកជញ្ជូន និងភស្តុភារកម្ម (Transport and Logistics Service Sectoral Working Group)។

កិច្ចប្រជុំកាលពីថ្ងៃទី៧ វិច្ឆិកាកន្លងមកនេះ ដឹកនាំដោយលោកឈៀង ពេជ្រ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣៨ នៃក្រុមការងារវិស័យសេវាដឹកជញ្ជូន និងភស្តុភារកម្ម ដោយមានការចូលរួមអមដោយមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងមានការអញ្ជើញចូលរួម ពីគ្រប់បណ្ដាប្រទេសជាសមាជិក នៃក្រុមការងារវិស័យសេវាដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងសំខាន់នៃកិច្ចប្រជុំ 38th LTSSWG ដើម្បី៖ (១) ពិនិត្យមើលវឌ្ឍនភាពការងារ នៅក្នុងផែនការសកម្មភាព ២០២៥ ដែលបានអនុវត្តន៍កន្លងមក (២) រៀបចំផែនការសកម្មភាពឆ្នាំ២០២៦-២០៣០ និង(៣) ចែករំលែកនូវបទពិសោធធន៍  ឧត្តមានុវត្ត និងការអភិឌ្ឍលើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម នៅតាមបណ្ដាប្រទេសសមាជិកអាស៊ាននីមួយៗ។

ក្នុងឱ្យកាសនោះដែរ លោកអនុរដ្ឋលេខាធិការ បានធ្វើបច្ចុប្បន្នភាព នៃការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី “ភស្ដុភារកម្ម”  ជូនដល់កិច្ចប្រជុំ 38th LTSSWG ។

ជាលទ្ធផល គម្រោង “AHKFTA Occupational Standard Framework for Warehouse Controller and Freight Forwarder Profession” មានកិច្ចសហការរវាងអាស៊ាន- ហុងកុង ដោយផ្ដោតចម្បងលើ២ផ្នែក ដូចជា ទី១ ស្ដង់ដារប្រតិបត្តិការឃ្លាំង (Warehouse Controller) និងទី២ វិជ្ជាជីវៈភ្នាក់ងារបញ្ជូនទំនិញ (Freight Forwarder Profession) ដែលទាមទារឱ្យមានការចាត់តំណាងចូលរូមអនុវត្តរួមគ្នា ពីបណ្តាសមាជិកប្រទេសអាស៊ានទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here