ក្រុមហ៊ុនទេសចរណ៍ដ៏ល្បីរបស់អង់គ្លេសនឹងនាំភ្ញៀវមកកាន់កម្ពុជាកាន់តែច្រើន

ដោយៈ ម៉ាណា

    ទីក្រុងឡូងដ៏ៈ ក្រុមហ៊ុនទេសចរណ៍ដ៏ល្បី និងនាំមុខគេមួយនៅអង់គ្លេស Audley Travel ដែលតែងតែនាំភ្ញៀវទេសចរអង់គ្លេសជាច្រើនមកកម្ពុជា ប្តេជ្ញានាំភ្ញៀវទេសចរអង់គ្លេសមកទស្សនាកម្ពុជាឱ្យបានច្រើនថែមទៀត

ព័ត៌មាននេះ ត្រូវបានលើកឡើងនាឱកាសលោកហួត ហាក់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ(World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Rebecca Edwards នាយិកាទទួលបន្ទុកផលិតផលជាន់ខ្ពស់ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Audley Travel ជាក្រុមហ៊ុនទេសចរណ៍ដ៏ល្បីរបស់អង់គ្លេស ដែលតែងតែនាំភ្ញៀវទេសចរអង់គ្លេស ជាច្រើនមកទស្សនាកម្ពុជា បានសន្យាជំរុញការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍កម្ពុជា និងចំណាត់ថ្នាក់ទីក្រុងសៀមរាប ជាទីក្រុងគោលដៅទេសចរណ៍ដ៏ល្អមួយប្រចាំឆ្នាំ២០២៥ ដោយ Lonely Planet ឱ្យកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរអង់គ្លេស និងអន្តរជាតិ។​

ទន្ទឹមនឹងនោះដែរ លោករដ្ឋមន្រ្តី ក៏បានអញ្ជើញលោកស្រី និងសហការីមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗ ដើម្បីជ្រាបឱ្យកាន់តែច្បាស់ និងជួយផ្សព្វផ្សាយបន្តពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here