តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានសម្រេចចិត្តផ្អាកការបង្កើនផលិតកម្មនៅត្រីមាសទី១ ឆ្នាំ២០២៦ ដោយបន្ធូរបន្ថយការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការផ្គត់ផ្គង់លើសតម្រូវការ។

អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គការនេះបានសម្រេចចិត្តផ្អាកការបង្កើនផលិតកម្មប្រេងឆៅនៅក្នុងខែមករា ខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៦។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤៧សេនដល់៦៥,២៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 2336 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៤៥សេនដល់៦១,៤៣ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here