ក្រសួងឧស្សាហកម្មរៀបចំយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល

ដោយៈ ម៉ាណា

ភ្នំពេញៈ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ និងសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធី យុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធីនេះក៏មានការចូលរួមផងដែរ ពីសំណាក់មន្រ្តីពាក់ព័ន្ធនៃក្រសួងឧស្សា​ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រុមហ៊ុនឯកជន សមាគម ធុរជន ពាណិជ្ជករ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះបញ្ជីផលិតផល (ច.ប.ផ) គឺជាការគំណត់អត្តសញ្ញាណកម្មសម្គាល់ផលិតផល ដែលបានចុះបញ្ជីរួចរាល់។

គោលបំណងនៃស្លាកសញ្ញា ច.ប​.ផ គឺដើម្បីអនុវត្តចំពោះការបិទស្លាកលើរាល់ផលិតផលម្ហូបអាហារ ដែលបានវេចខ្ចប់រួចជាមុនសម្រាប់ផ្តល់ជូនអតិថិជន និងរាល់ទិដ្ឋភាពដែលទាក់ទង ដល់ការបង្ហាញលើស្លាកនោះដូចជា៖ ឈ្មោះក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម អាសយដ្ឋាន ពាណិជ្ជសញ្ញា សមាសភាពផ្សំ កាលបរិច្ឆេទ និងចំណុះ។

បន្ទាប់ពីទទួលបានការចុះបញ្ជីផលិតផល (ច.ប.ផ)  ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម នឹងទទួលបានអត្ថប្រយោជន៍គឺស្របតាមបទប្បញ្ញត្តិរបស់ស្ថាប័នមានសមត្ថកិច្ច ទប់ស្កាត់នូវផលិតផល និងទំនិញក្លែងក្លាយ ធ្វើឱ្យផលិតផលទទួលបានភាពទាក់ទាញ មានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងធ្វើឱ្យកើននូវចំណូលពីការលក់ ងាយស្រួលក្នុងការតាមដានទីផ្សារ និងបង្កើនការការពារអ្នកប្រើប្រាស់ និងលើកកម្ពស់សុខុមាលភាពសាធារណៈផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here