ក្រុមការងារផ្នែកឯកជនក្រុម “គ”លើកឡើងពីបញ្ហាប្រឈមនិងដំណោះស្រាយសម្រាប់វិស័យSMEs និងសេវា

    ដោយៈ ម៉ាណា

    ភ្នំពេញៈ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “គ” “ផ្នែកកម្មន្តសាល សហគ្រា​សធុនតូច និងមធ្យម និងសេវា” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាតែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ និងជាសហប្រធានក្រុមការងារ “គ” ផ្នែកឯកជន​។

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងតំណាងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា តំណាងសមាគមសម្ព័ន្ធវិនិយោគិនកម្ពុជា តំណាងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងសមាជិក សមាជិកនៃក្រុមការងារ​ “គ” ជាច្រើនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់  ក៏ដូចជា បន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀត ទាក់ទងនឹងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ នាពេលឆាប់ៗខាងមុខនេះ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួន រួមមាន ១ ការប្រកួតប្រជែ​ងមិនស្នើភាពគ្នាក្នុងការធ្វើអាជីវកម្ម។

២ សំណើសុំលើកលែងពន្ធចំពោះការផ្សព្វផ្សាយផលិតផលខ្មែរ។

៣ គុណភាព និងអនុលោមភាពស្តង់ដារផលតផល

៤ យន្តការនៃការធ្វើបច្ចុប្បន្នភាពព័ត៌មាននៃការបង់ពន្ធចំពោះSME។

៥ សំណើសុំផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាលឲ្យបានទូលំទូលាយ។ ៦ នីតិវិធីនៃការបង្កើតគណនីធនាគាររបស់សមាជិកភាគហ៊ុនរបស់SME រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here