មន្រ្តីបើកកិច្ចប្រជុំពិភាក្សាពីដំណើរវិវត្តន៍នៃមជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណា​ងIFCបានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុSHV-LC។

កិច្ចប្រជុំកាលពីថ្ងៃទី២៨ តុលាកន្លងមកដឹកនាំដោយលោកហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកមាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្ម ក្រុងព្រះសីហនុ SHV-LC ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋ និងក្រុមការងារសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (International Finance Corporation)ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំខាងលើត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពគម្រោងSHV-LC និងពិភាក្សាអំពីជំហានបន្ទាប់ ដែលនឹងត្រូវអនុវត្តន៍បន្តនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here