តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ចុះមកនៅក្រោម៤.០០០ដុល្លារក្នុងមួយអោន

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ចុះមកនៅក្រោម៤.០០០ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទដើមសប្តាហ៍ ស្របពេលមានការរំពឹងទុកចំពោះការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤១ភាគរយដល់៣៩៩៦,៧៩ដុល្លារអាមេរិកក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៩៨០,៥៥ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ។

ទោះជាយ៉ាងណា តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៦ភាគរយមកនៅត្រឹម៤០១៣,៣ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣៥នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤០១៩,៧ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here