ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីសេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅសប្តាហ៍ក្រោយ។ ថ្នាក់ដឹកនាំទាំង២ ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីបញ្ហាពាណិជ្ជកម្មដើម្បីបន្ធូរបន្ថយភាពតានតឹង។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣ភាគរយមកនៅត្រឹម៤១១២,៦២ដុល្លារអាមេរិកក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤.១២៥ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤១ភាគរយមកនៅត្រឹម៤១២៨,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៤៧នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤១៤៥,៦ដុល្លារក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕







