អ្នកជំនាញជប៉ុនសិក្សាស្វែងយល់ពីប្រព័ន្ឋបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

លោកជំទាវជា សិរី បានអនុញ្ញាតឱ្យលោក Takeshi Kito សហស្ថាបនិក និងនាយកប្រតិបត្តិស្ថាប័ន GFTN​ នៃប្រទេសជប៉ុន ចូលជួបពិភាក្សាការងារ។
លោកជំទាវជា សិរី បានអនុញ្ញាតឱ្យលោក Takeshi Kito សហស្ថាបនិក និងនាយកប្រតិបត្តិស្ថាប័ន GFTN​ នៃប្រទេសជប៉ុន ចូលជួបពិភាក្សាការងារ។

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Takeshi Kito សហស្ថាបនិក និងនាយកប្រតិបត្តិស្ថាប័ន Global Finance & Technology Network (GFTN) នៃប្រទេសជប៉ុន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកTakeshi Kito ដែលជាសមាជិកនៃគណៈកម្មាធិការបរិស្ថានសាកល្បង បច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន (Japan’s regulator sandbox committee) ដែរនោះ បានបញ្ជាក់ពីគោលបំណងចម្បង នៃដំណើរទស្សនកិច្ចរយ:ពេលពីរថ្ងៃ របស់លោកនៅកម្ពុជា និងចំណាប់អារម្មណ៍ ក្នុងការស្វែងយល់ពីដំណើរវិវត្តន៍ នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងស្វែងរកលទ្ធភាពថ្មីៗក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត។ ​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានមានប្រសាសន៍ពីវឌ្ឍនភាព នៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលកន្លងមក ជាពិសេសប្រព័ន្ធទូទាត់បាគង ដែលបានក្លាយជាគំរូសិក្សាសម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសជាច្រើន។

បន្ថែមលើនេះ លោកជំទាវក៏បានរំលេចពីកិច្ច សហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងបានលើកទឹកចិត្តឱ្យស្វែងរកលទ្ធភាព ក្នុងការពង្រីកកិច្ចសហការថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here