ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានសន្យាថា ប្រទេសរបស់លោកនឹងឈប់ទិញប្រេងឆៅពីរុស្ស៊ី។
លោក ត្រាំ បានអះអាងថា ប្រទេសឥណ្ឌានឹងបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ហើយបន្ទាប់ទៀត សហរដ្ឋអាមេរិកនឹងព្យាយាមបញ្ចុះបញ្ចូលឱ្យប្រទេសចិនបញ្ឈប់ការទិញប្រេងពីរុស្ស៊ីដូចគ្នា ខណៈទីក្រុងវ៉ាស៊ីនតោនបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយប្រាក់ចំណូលពីការលក់ថាមពលរបស់ទីក្រុងម៉ូស្គូ និងដាក់សម្ពាធឱ្យរុស្សុីចរចាកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៥៧សេនដល់៦២,៤៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0046 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៥៤សេនដល់៥៨,៨១ដុល្លារក្នុងមួយបារ៉ែល៕







