ស្ថាប័នមួយបើកសិក្ខាសាលាទាក់ទងការគាំទ្រផលិតផលជាតិ និង ការត្រៀមខ្លួនដាក់លក់ផលិតផលខ្មែរលើទីផ្សារ”

ដោយៈ ម៉ាណា

    ភ្នំពេញៈ  ស្ថាប័នជីអេស១កម្ពុជា គាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលា “យើងគាំទ្រផលិតផលជាតិ” ឬ Khmer First: Supporting Local Products 884 ក្រោមប្រធានបទ “ការត្រៀមខ្លួនដាក់លក់ផលិតផលខ្មែរ លើទីផ្សារ” ក្នុងគោលបំណងពង្រីកវិសាលភាពសហគ្រិនភាពកម្ពុជា ដោយបង្ហាញពីដំណើរការ និងលក្ខខណ្ឌតម្រូវ ក្នុងការបញ្ជូលផលិតផលសម្រេច ឬពាក់កណ្តាលសម្រេចទៅក្នុងផ្សារទំនើប និងទីផ្សារអន្តរជាតិ។

សិក្ខាសាលានេះ ផ្តោតសំខាន់លើការផ្លាស់ប្តូរ និងអភិវឌ្ឍន៍អាជីវកម្មក្នុងស្រុក អោយកាន់តែប្រសើរលើគុណភាព ការវេចខ្ចប់ និងការបំពេញលក្ខខណ្ឌតម្រូវរបស់ទីផ្សារស្តង់ដារ តាមរយៈ បទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទានរបស់វាគ្មិនជាអ្នកជំនាញ លើវិស័យលក់រាយ ផ្សារទំនើប វិស័យធនាគារ ផ្នែកទីផ្សារ និងស្តង់ដារកំណត់របស់ផលិតផលតាមប្រភេទនីមួយៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងមានការអញ្ជើ​ញចូលរួមពីសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និង ស្ថាប័នបារកូដ សមាគមពាក់ព័ន្ធ ដៃគូធនាគារ ដៃគូផ្សារលក់រាយ ផ្សារទំនើប អាជីវករ ផលិតករ និងពាណិជ្ជករប្រមាណជាង១៥០នាក់។

សិក្ខាសាលានេះ មិនត្រឹមតែជាវេទិការចែករំលែកចំណេះដឹង វិធីសាស្ត្រ និងអនុសាស្ត្រប៉ុណ្ណោះទេ តែថែមទាំងជាឱកាសផ្គូរផ្គងអាជីវកម្ម ជំរុញផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត ដើម្បីលើកកម្ពស់ការប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចក្នុងស្រុកឱ្យសម្បូរបែប ក្នុងការរួមចំណែកបង្កើតមុខទំនិញ សេវាកម្ម ការងារ និង ផលិតភាព ស្របទៅតាម គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក នៅលើទីផ្សារអោយកាន់តែទូលំទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here