តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចនឹងត្រូវបានបន្ធូរបន្ថយ ដោយជួយសម្រាលការព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្រូវការប្រេងឆៅលើពិភពលោក។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent បានអះអាងកាលពីថ្ងៃចន្ទម្សិលមិញថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែប្តេជ្ញាចិត្តជួបជាមួយលោកប្រធានាធិបតីចិន សុី ជីនពីង នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅចុងខែតុលានេះ ខណៈប្រទេសទាំងពីរព្យាយាមបន្ថយភាពតានតឹងជុំវិញការគំរាមកំហែងពន្ធគយ និងការរឹតបន្តឹតការនាំចេញរ៉ែកម្រ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៨សេនដល់៦៣,៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0000 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១៦សេនដល់៥៩,៦៥ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here