ក្រសួងសាធារណការបណ្តុះបណ្តាលមន្រ្តីទាក់ទងនឹង “នីតិវិធីក្នុងការស្នើសុំហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍អន្តរជាតិ”

លោកប៉េង ពោធិ៍នា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "នីតិវិធីក្នុងការស្នើសុំហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍អន្តរជាតិ”។
លោកប៉េង ពោធិ៍នា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "នីតិវិធីក្នុងការស្នើសុំហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍អន្តរជាតិ”។

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោកប៉េង ពោធិ៍នា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីក្នុងការស្នើសុំហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍អន្តរជាតិ”។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំដៅបង្កើនការយល់ដឹងដល់មន្ត្រីរាជការ នឹងផ្តល់ចំណេះជំនាញបន្ថែមទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ ជូនដល់សិក្ខាកាមជាមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន លើតម្រូវការ និងនីតិវិធីគន្លឹះក្នុងការរៀបចំសំណើគម្រោងដើម្បីទទួលបានហិរញ្ញប្បទាន ពីដៃគូអភិវឌ្ឍន៍អន្តរជាតិនានា ហើយសិក្ខាកាម នឹងទទួលបានការយល់ដឹងបន្ថែម ពីការរៀបចំសំណើគម្រោង(Project Proposal) បទពិសោធន៍នៃការស្វែងរកធនធានហិរញ្ញវត្ថុ(Fund Raising Practices)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រីប៉េង ពោធិ៍នា បានលើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺស្របទៅនឹងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ហើយប្រធានបទនៃវគ្គបណ្តុះបណ្តាលនេះ គឺសំដៅបង្កើនការយល់ដឹងដល់មន្ត្រីរាជការអំពីវិធីសាស្ត្រ នៃការសរសេរសំណើរគម្រោង និងនីតិវិធីក្នុងការស្នើសុំហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍អន្តរជាតិ តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍របស់វាគ្មិនជំនាញ ដែលអញ្ជើញមកពីស្ថាប័នសម្របសម្រួល ជាមួយដៃគូអភិវឌ្ឍន៍ លើនីតិវិធីក្នុងការស្នើសុំហិរញ្ញប្បទាន និងជំនួយបច្ចេកទេសផ្សេងៗ។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោកប៉េង ពោធិ៍នា
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោកប៉េង ពោធិ៍នា

បន្ថែមពីនេះ វគ្គបណ្តុះបណ្តាលនេះ មានភាពចាំបាច់ក្នុងការចូលរួមអនុវត្ត ប្រកបដោយភាពជោគជ័យនូវ យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០២៤- ២០២៨ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយបានរំលេចយ៉ាងច្បាស់ ពីការទទួលស្គាល់របស់រាជរដ្ឋាភិបាលពីតួនាទីដ៏សំខាន់នៃហិរញ្ញ-ប្បទានសហប្រតិបត្តិការក្នុងការបំពេញឱ្យធនធានផ្ទាល់របស់កម្ពុជា សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានយកឱកាសនេះ ផ្ដល់ការណែនាំដល់អង្គភាពជំនាញទាំងអស់ ត្រូវបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដែលមានស្រាប់ និងគិតគូរស្វែងរកដៃគូថ្មីៗបន្ថែមទៀត ក្នុងការស្នើសុំហិរញ្ញប្បទាន និងជំនួយបច្ចេកទេស ដើម្បីពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងធានាបាននូវគុណភាពប្រើប្រាស់បានយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here