តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃចន្ទនេះ

តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ខណៈអាមេរិក និងចិនអាចបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំង២លើពិភពលោក។
តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ខណៈអាមេរិក និងចិនអាចបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំង២លើពិភពលោក។

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ខណៈក្រុមអ្នកវិនិយោគសង្ឃឹមថា លទ្ធភាពនៃការរៀបចំកិច្ចពិភាក្សារវាងប្រធានាធិបតីអាមេរិក និងចិនអាចបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសអំណាចសេដ្ឋកិច្ចធំជាងគេទាំង២លើពិភពលោក។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីចិនលោក សុី ជីនពីង ត្រូវបានគេរំពឹងថា អាចនឹងជួបពិភាក្សាគ្នានៅខាងក្រៅកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)ក្នុងប្រទេសកូរ៉េខាងត្បូង នៅចុងខែតុលានេះ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៨៧សេនដល់៦៣,៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0045 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៨៧សេនដូចគ្នាដល់៥៩,៧៧ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here