តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងតិចតួចក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ចុះជាង១ភាគរយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈអុីស្រាអែល និងក្រុមហាម៉ាសបានឯកភាពលើដំណាក់កាលដំបូងនៃផែនការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។

អុីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញសម្រាប់ដំណាក់កាលដំបូងដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាក្រោមការផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៩សេនដល់៦៥,៣១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0044 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១២សេនដល់៦១,៦៣ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here