ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីអង្គការ OPEC+ បានប្រកាសបង្កើនផលិតកម្មប្រេងឆៅទាបជាងការរំពឹងទុក។ ការសម្រេចចិត្តនេះបានជួយបន្ធូរបន្ថយការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការ។
កាលពីថ្ងៃអាទិត្យកន្លងទៅ អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ី(OPEC+) បានប្រកាសបង្កើនផលិតកម្មប្រេងឆៅចំនួន១៣៧.០០០បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកាខាងមុខ បើធៀបនឹងការរំពឹងទុកថា អង្គការនេះនឹងបង្កើនការផលិតចំនួន៥០០.០០០បារ៉ែលក្នុងមួយថ្ងៃ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៩១សេនដល់៦៥,៤៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0315 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៨៩សេនដល់៦១,៧៧ដុល្លារក្នុងមួយបារ៉ែល៕







