ប្រជាជនកម្ពុជា និងសាធារណរដ្ឋកូរ៉េច្រើនជាង២៤០.០០០នាក់ បានធ្វើដំណើរទៅមកប្រទេសទាំងពីរកាលពីឆ្នាំ២០២៤

ប្រជាជនកម្ពុជា និងសាធារណរដ្ឋកូរ៉េច្រើនជាង២៤០.០០០នាក់ បានធ្វើដំណើរទៅមកប្រទេសទាំងពីរកាលពីឆ្នាំ២០២៤
ប្រជាជនកម្ពុជា និងសាធារណរដ្ឋកូរ៉េច្រើនជាង២៤០.០០០នាក់ បានធ្វើដំណើរទៅមកប្រទេសទាំងពីរកាលពីឆ្នាំ២០២៤

ដោយៈ ម៉ាណា

    ភ្នំពេញៈ ប្រជាជន និងភ្ញៀវទេសចរណ៍ប្រទេសទាំងពីរ ជាង២៤ម៉ឺននាក់ បានធ្វើដំណើរទៅវិញទៅមក រវាងកម្ពុជា និងសាធារណៈ​រដ្ឋកូរ៉េ។ នេះបើតាមការលើកឡើងរបស់លោកហួត ហាក់រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោកបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរបុណ្យជាតិសាធារ​ណរដ្ឋកូរ៉េ និងខួបលើកទី៧៧ ទិវាបុណ្យកងទ័ព ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីដ៏ឱឡារិកនេះ បានរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា មានការចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិតសភាចារ្យ ហង្ស ជួនណារ៉ុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោកម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-កូរ៉េ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក Kim Hyunsoo ភារធារីនៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវអង្គទូតប្រចាំកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិពីផ្នែករដ្ឋ និងឯកជនប្រមាណជាង ២០០រូប។

ប្រជាជន និងភ្ញៀវទេសចរណ៍ប្រទេសទាំងពីរ ជាង២៤ម៉ឺននាក់ បានធ្វើដំណើរទៅវិញទៅមក រវាងកម្ពុជា និងសាធារណៈ​រដ្ឋកូរ៉េ។ នេះបើតាមការលើកឡើងរបស់លោកហួត ហាក់រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោក Kim Hyunsoo ភារធារីនៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលកូរ៉េ ក្នុងការបន្តថែរក្សាព្រូនជុំចំណងមិត្តភាព រវាងប្រទេសទាំងពីរ ដែលត្រូវបានតម្លើងកម្រិតជាដៃគូយុទ្ធសាស្រ្ត កាលពីឆ្នាំ២០២៤ កន្លងមក ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិរវាងគ្នាទៅវិញទៅមក និងបង្កើតនូវវិបុលភាព និងសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះដែរ លោកភារធារី ក៏បានជម្រាបជូនអង្គពិធីពីលទ្ធផលគួរជាទីមោទនៈ នៃការអនុវត្តការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដោយមានប្រជាជននៃប្រទេសទាំងពីរច្រើនជាង ២៤០.០០០នាក់ បានធ្វើដំណើរទៅមកកាលពីឆ្នាំ២០២៤។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះដែរ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រកម្ពុជាជានិច្ច ក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចរបស់ខ្លួនរហូតមក ជាពិសេសលើការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការជំរុញលំហូរទេសចរ និងអ្នកធ្វើដំណើរនៃប្រទេសទាំងពីរ និងអន្តរជាតិ ការតភ្ជាប់ជើងហោះហើរត្រង់ ការវិនិយោគលើវិស័យទេសចរណ៍ពីសំណាក់វិនិយោគិនកូរ៉េនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានអញ្ជើញភ្ញៀវទេសចរកូរ៉េ និងអន្តរជាតិមកទស្សនាកម្ពុជា ដើម្បីទទួលបាននូវបទពិសោធពីសក្តានុពលទេសចរណ៍កម្ពុជា បដិសណ្ឋារកិច្ចដ៏កក់ក្តៅពីប្រជាជនកម្ពុជា ជាពិសេសគឺកត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ការអភិវឌ្ឍគ្រប់វិស័យ និងកត្តាសុខសុវត្ថិភាពដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា៕

ប្រជាជន និងភ្ញៀវទេសចរណ៍ប្រទេសទាំងពីរ ជាង២៤ម៉ឺននាក់ បានធ្វើដំណើរទៅវិញទៅមក រវាងកម្ពុជា និងសាធារណៈ​រដ្ឋកូរ៉េ។ នេះបើតាមការលើកឡើងរបស់លោកហួត ហាក់រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ប្រជាជន និងភ្ញៀវទេសចរណ៍ប្រទេសទាំងពីរ ជាង២៤ម៉ឺននាក់ បានធ្វើដំណើរទៅវិញទៅមក រវាងកម្ពុជា និងសាធារណៈ​រដ្ឋកូរ៉េ។ នេះបើតាមការលើកឡើងរបស់លោកហួត ហាក់រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here