តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃសុក្រនេះ

តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ចុះក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នា ស្របពេលមានការរំពឹងទុកថា អង្គការ OPEC +
តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ចុះក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នា ស្របពេលមានការរំពឹងទុកថា អង្គការ OPEC +

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ចុះក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នា ស្របពេលមានការរំពឹងទុកថា អង្គការ OPEC + អាចបង្កើនការផលិតប្រេងបន្ថែមទៀត ទោះជាមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការយ៉ាងណាក្តី។

ប្រភពមួយចំនួនបានថ្លែងប្រាប់កាសែត Reuters ថា អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) អាចឯកភាពបង្កើនការផលិតប្រេងចំនួន៥០០.០០០បារ៉ែលក្នុងមួយថ្ងៃនៅខែវិច្ឆិកាខាងមុខ ខណៈអារ៉ាប៊ីសាអូឌីតព្យាយាមដណ្តើមយកចំណែកទីផ្សារមកវិញ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៨សេនដល់៦៤,២៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0000 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១៩សេនដល់៦០,៦៧ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here