ធនាគារជាតិនៃកម្ពុជាបើកសិក្ខាសាលាទាក់ទងទីផ្សាររូបិយវត្ថុ នៅកម្ពុជា

ធនាគារជាតិនៃកម្ពុជាបើកសិក្ខាសាលាទាក់ទងទីផ្សាររូបិយវត្ថុ នៅកម្ពុជា
ធនាគារជាតិនៃកម្ពុជាបើកសិក្ខាសាលាទាក់ទងទីផ្សាររូបិយវត្ថុ នៅកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ អគ្គនាយកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា លោក គីមទី កោមលី បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលា ស្តីពី  “ទីផ្សាររូបិយវត្ថុនៅកម្ពុជា” នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមយ៉ាងសកម្ម ពីតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រមាណ១៣០រូប។

សិក្ខាសាលានេះ រៀបចំឡើងក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជាជាមួយ ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងក្រុមហ៊ុនអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុFrontclear ក្នុងគោលបំណងផ្តល់វេទិកាដល់តំណាងស្ថាប័នហិរញ្ញវត្ថុជួបជុំ និងពិភាក្សាគ្នាអំពីទិដ្ឋភាពទូទៅនិងសារៈសំខាន់ របស់ទីផ្សាររូបិយវត្ថុ ឧបករណ៍ដែលបានជួញដូរនៅក្នុងទីផ្សាររូបិយវត្ថុ មូលដ្ឋានគ្រឹះសំខាន់ក្នុងការបង្កើតទីផ្សាររូបិយវត្ថុឱ្យមានដំណើរការល្អ និងការស្វែងយល់អំពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមសំខាន់ៗ ក្នុងការអភិវឌ្ឍទីផ្សាររូបិយវត្ថុនៅកម្ពុជា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិនៃកម្ពុជាបើកសិក្ខាសាលាទាក់ទងទីផ្សាររូបិយវត្ថុ នៅកម្ពុជា
ធនាគារជាតិនៃកម្ពុជាបើកសិក្ខាសាលាទាក់ទងទីផ្សាររូបិយវត្ថុ នៅកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here