ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីរបាយការណ៍បង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេលើពិភពលោក បានធ្លាក់ចុះកាលពីសប្តាហ៍មុន។
តួយ៉ាង ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន៣,៦៧លានបារ៉ែលគិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញាកន្លងទៅ។នេះជាសញ្ញាបង្ហាញថា តម្រូវការថាមពលនៅអាមេរិកមានការកើនឡើង។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង០,៣ភាគរយដល់៦៦,២៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោង១:៤៦នាទី ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង០,២៦ភាគរយដល់៦២,៥៤ដុល្លារក្នុងមួយបារ៉ែល៕







