រដ្ឋមន្រ្តីទេសចរណ៍ពិភាក្សាលើការជម្រុញការលើកកំពស់វិស័យទេសចរណ៍ និងវិនិយោគជាមួយប្រធានសហព័ន្ឋរដ្ឋម៉ាឡាកា

ដោយៈ ម៉ាណា

    ម៉ាឡេស៊ីៈ លោកTUN Seri Stia Dr. Haji Mohd Ali Bin Mohd Rustam ប្រធានរដ្ឋសហព័ន្ធម៉ាឡាកា ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការពិភពម៉ាឡាយូពិភពឥស្លាម(Dunia Melayu Dunia Islam, DMDI) បានអនុញ្ញាតជូនគណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានប្រធានរដ្ឋសហព័ន្ធម៉ាឡាកា។

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច និងទេសចរណ៍នៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវសេចក្តីថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដែលអង្គការ DMDI បានជ្រើសរើសកម្ពុជា ជាប្រទេសម្ចាស់ផ្ទះ ក្នុងការរៀបចំសន្និសីទរបស់អង្គការពិភពម៉ាឡាយូ ពិភពឥស្លាម (Dunia Melayu Dunia Islam, DMDI) លើកទី២១  ដែលត្រូវបានរៀបចំជាលើកដំបូង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។

រដ្ឋមន្រ្តីទេសចរណ៍ពិភាក្សាលើការជម្រុញការលើកកំពស់វិស័យទេសចរណ៍ និងវិនិយោគជាមួយប្រធានសហព័ន្ឋរដ្ឋម៉ាឡាកា
រដ្ឋមន្រ្តីទេសចរណ៍ពិភាក្សាលើការជម្រុញការលើកកំពស់វិស័យទេសចរណ៍ និងវិនិយោគជាមួយប្រធានសហព័ន្ឋរដ្ឋម៉ាឡាកា

ជាមួយគ្នានេះ លោកហួត ហាក់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលអង្គការDMDI បានបំពេញបេសកកម្មមនុស្សធម៌ជាច្រើននៅកម្ពុជា មានជាអាទិ៍ ការងារអប់រំ សាសនា និងជំនួយមនុស្សធម៌។

អង្គការ DMDI ប្រមូលផ្តុំបណ្តាប្រទេសសមាជិក ប្រជាជនមូស្លីមម៉ាឡេ ពាណិជ្ជករ ជាមួយបណ្តាប្រទេស ដែលមានប្រជាជនកាន់សាសនាមូស្លីមចំនួន២៣ប្រទេស ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះកម្ពុជាបានចូលជាសមាជិក របស់អង្គការ DMDI នៅឆ្នាំ២០១២។

លោកប្រធានរដ្ឋសហព័ន្ធម៉ាឡាកា និងលោករដ្ឋមន្ត្រី បានពិភា​ក្សាអំពីការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេ​ស​ទាំងពីរ មានជាអាទិ៍ ទេសចរណ៍វេជ្ជសាស្ត្រ ទេសចរណ៍សាសនា ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍អប់រំ ទេសចរណ៍MICE, ទេសច​រណ៍កីឡា និងការផ្លាស់ប្តូរយុវជន។

តបតាមការស្នើសុំរបស់លោករដ្ឋមន្ត្រី និងប្រធានរដ្ឋសហព័ន្ធម៉ាឡាកា និងជាប្រធានអង្គការDMDI នឹងជួយជំរុញទេសច​រណ៍មូស្លីមរវាងកម្ពុជា និងរដ្ឋម៉ាឡាកា ជំរុញវិនិយោគិននៅក្នុងបណ្តាញ DMDI ជាពិសេផ្នែកទេសចរណ៍ មកបណ្តាក់ទុននៅកម្ពុជា ដើម្បីអភិវឌ្ឍទេសចរណ៍មូស្លីម និងបន្តគម្រោងបេសកកម្មមនុស្សធម៌នៅកម្ពុជា៕

រដ្ឋមន្រ្តីទេសចរណ៍ពិភាក្សាលើការជម្រុញការលើកកំពស់វិស័យទេសចរណ៍ និងវិនិយោគជាមួយប្រធានសហព័ន្ឋរដ្ឋម៉ាឡាកា
រដ្ឋមន្រ្តីទេសចរណ៍ពិភាក្សាលើការជម្រុញការលើកកំពស់វិស័យទេសចរណ៍ និងវិនិយោគជាមួយប្រធានសហព័ន្ឋរដ្ឋម៉ាឡាកា
រដ្ឋមន្រ្តីទេសចរណ៍ពិភាក្សាលើការជម្រុញការលើកកំពស់វិស័យទេសចរណ៍ និងវិនិយោគជាមួយប្រធានសហព័ន្ឋរដ្ឋម៉ាឡាកា
រដ្ឋមន្រ្តីទេសចរណ៍ពិភាក្សាលើការជម្រុញការលើកកំពស់វិស័យទេសចរណ៍ និងវិនិយោគជាមួយប្រធានសហព័ន្ឋរដ្ឋម៉ាឡាកា

LEAVE A REPLY

Please enter your comment!
Please enter your name here