ដោយៈ ម៉ាណា
ប្រទេសជប៉ុនៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោកហួត ហាក់បានអញ្ជើញចូលរួមពិព៌ណ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅប្រទេសជប៉ុន។
ការអញ្ជើញទៅកាន់ប្រទេសជប៉ុន គឺទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីរាជរដ្ឋាភិបាលកម្ពុជា។
លោកហួត ហាក់ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមក្នុងពិធីបើកព័រណ៌ទេសចរណ៍អន្តរជាតិជប៉ុន (Tourism EXPO Japan) នៅខេត្តអៃឈិ (Aichi Prefecture) ប្រទេសជប៉ុន ដោយ មានការចូលរួមពីប្រទេសជាង៨២ជុំវិញពិភពលោក ខេត្តជប៉ុនចំនួន៤៥ ស្តង់ពិព័រណ៌ចំនួនជាង ១.៤០០ស្តង់ ក្រុមហ៊ុនចូលរួមជាង១.៣០០ អ្នកលក់ចំនួន៧០០ក្រុមហ៊ុន និងអ្នកទិញចំនួនជាង៨០០ក្រុមហ៊ុន ជាមួយនឹងការផ្គូរផ្គងជាង ៦.០០០ និងមានអ្នកចូលរួមទស្សនាលើសពី១៥.០០០ នាក់។
ក្រសួងទេសចរណ៍ ក៏បានរៀបចំពន្លាទេសចរណ៍ ដើម្បបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប និងមានគម្រោងជំនួបទ្វេរភាគី ជាមួយក្រុមហ៊ុនទេសចរណ៍ល្បីៗ របស់ជប៉ុនជាច្រើននៅស្តង់ផងដែរ៕










