តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃពុធនេះ ខណៈ EU អំពាវនាវឱ្យបង្កើនសម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានកើនឡើងជាង១ភាគរយកាលពីថ្ងៃអង្គារម្សិលមិញ ដោយសារអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើកំពង់ផែ និងរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។

ទន្ទឹមនឹងនេះ លោកស្រីប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានអះអាងថា គណៈកម្មការអឺរ៉ុបនឹងស្នើឱ្យពន្លឿនការឈប់នាំចូលឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីជាដំណាក់កាល ហើយបានអំពាវនាវឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១សេនមកនៅត្រឹម៦៨,៤៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0114 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១សេនដូចគ្នាមកនៅត្រឹម៦៤,៥១ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here