ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈក្រុមអ្នកវិនិយោគបានវាយតម្លៃពីផលប៉ះពាល់នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសរុស្ស៊ី ដែលអាចជះផលប៉ះពាល់ដល់ការនាំចេញប្រេងឆៅ និងឥន្ធនៈរបស់រុស្សុី។
អ៊ុយក្រែនបានបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី រួមទាំងស្ថានីយនាំចេញប្រេងឆៅ Primorsk និងរោងចក្រចម្រាញ់ប្រេង Kirichinefteorgsintez ដែលជារោងចក្រចម្រាញ់ប្រេងធំបំផុតមួយក្នុងចំណោមរោងចក្រចម្រាញ់ប្រេងធំៗនៅប្រទេសរុស្ស៊ី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៦សេនដល់៦៧,៣៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0632 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៣៦សេនដូចគ្នាដល់ត្រឹម៦៣,០៥ដុល្លារក្នុងមួយបារ៉ែល៕







