ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ដោយសារការព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្រូវការប្រេងឆៅរបស់សហរដ្ឋអាមេរិក និងការផ្គត់ផ្គង់ប្រេងឆៅលើសតម្រូវការ ទោះបីជាមានការព្រួយបារម្ភអំពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងសង្រ្គាមនៅអ៊ុយក្រែនយ៉ាងណាក្តី។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបញ្ជាក់ក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ការផ្គត់ផ្គង់ប្រេងឆៅលើពិភពលោកនឹងកើនឡើងលឿនជាងការរំពឹងទុកនៅឆ្នាំនេះ ដោយសារការបង្កើនការផលិតប្រេងដោយអង្គការនៃបណ្តាប្រទេសនាំចេញប្រេងឆៅ និងសម្ព័ន្ធមិត្ត (OPEC+)។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣០សេនមកនៅត្រឹម៦៦,០៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0114 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៣១សេនមកនៅត្រឹម៦២,០៦ដុល្លារក្នុងមួយបារ៉ែល៕







