បញ្ហាប្រឈមអ្វីខ្លះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ដោយៈ ចំណាន

    ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ឍ” “ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយលើកឡើងនូវបញ្ហាប្រឈមធំៗចំនួន៥យកមកវិភាគ និងពិភាក្សា។

កិច្ចប្រជុំនេះ ដឹកនាំដោយឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ “ឍ” តំណាង អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឍ” តំណាងផ្នែកឯកជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់ លោកឧកញ៉ា ងួន ម៉េងតិច​ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា  អនុសហប្រធានក្រុមការងារ “ឍ” តំណាងផ្នែកឯកជន​, តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា តំណាងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា តំណាងសមាគមភស្តុភារកម្មកម្ពុជា តំណាងសមាគមអ្នកវិនិយោគមូលមត្រនៅកម្ពុជា និង្នកពាក់ព័ន្ធដែលជាសមាជិកនៃក្រុមការងារផ្នែកឯកជនមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត ក្នុងវិស័យសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ ដែលមានអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារជាសេនាធិការ នាពេលខាងមុខនេះ។

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. បញ្ហាទាក់ទងនឹងគណនេយ្យ និងសវនកម្ម២. បញ្ហានៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ ៣. ការកំណត់ភាគហ៊ុនចំនួន៥១% ចំពោះម្ចាស់ភាគហ៊ុនដែលជាអ្នកកាន់អាជ្ញាប័ណ្ណសេវាគណនេយ្យ និងសវនកម្ម។ ៤. បញ្ហាទាក់ទងនឹងទំនាស់ផងប្រយោជន៍ និង៥. កង្វៈទិន្នន័យអចលនទ្រព្យ រួមនឹងបញ្ហាប្រឈមមួយចំនួន​ផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here