សមាជិក SEACEN មកពីប្រទេសចំនួន១២ចូលរួមវគ្គបណ្តុះបណ្តាលលើជំនាញវិបត្តិ និងបញ្ហាប្រឈមក្នុងម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា សហការជាមួយមជ្ឈមណ្ឌលស៊ាសិន (SEACEN) និងធនាគារកណ្តាលជប៉ុន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “វិបត្តិ និងបញ្ហាប្រឈមនៅក្នុងម៉ាក្រូសេដ្ឋកិច្ច និងនយោ​បាយរូបិ​យវត្ថុ”។

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកស៊ុំ សន្និសិទ្ធ និង លោកបណ្ឌិត Ole Jens Rummel នាយកផ្នែកម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ នៃមជ្ឈមណ្ឌលស៊ាសិន និងលោកKousuke Nishino តំណាងធនាគារកណ្តាលជប៉ុនបានចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ គឺចាប់ថ្ងៃទី១ ដល់ថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០២៥ ដោយមានបទឧទ្ទេសនាមពីវាគ្មិនចំនួន៨រូប មកពីស្ថាប័ន និងគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ ក្នុងគោលបំណងផ្ដល់ចំណេះដឹង និងបទពិសោធជាក់ស្តែងដល់សិក្ខាកាមអំពី ១/-ការប្រៀ​បធៀបភាពខុសគ្នា នៃក្របខ័ណ្ឌនយោបាយរូបិយវត្ថុនីមួយៗ ២/-ការវិភាគនិងពន្យល់អំពីឧបករណ៍ និងការប្រែប្រួលនៃនយោបាយរូបិយវត្ថុ ។

៣/ការវាយតម្លៃអំពីបញ្ហា ស្ថិរភាព ហិរញ្ញវត្ថុដែលបន្តកើតឡើង​ទាក់ទងទៅនឹងគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង ៤/-បញ្ហាប្រឈមនៃនយោបាយសារពើពន្ធតាមទស្សនៈរបស់មន្ត្រីធនាគារកណ្ដាល។

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ៣៥រូប ដែលមកពីធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុជាសមាជិក SEACEN ចំនួន១២ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here