ក្រុមហ៊ុនធំមួយរបស់វៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ជាមួយកម្ពុជា

ដោយៈ ចំណាន

វៀតណាមៈ ក្រុមហ៊ុនSaigontourist Group ដ៏ធំ និងឈានមុខគេមួយបង្កើតឡើងជាង៥០ឆ្នាំ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ ទេសចរណ៍ជាមួយប្រទេសកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើងនៅពេលលោកហួត ហាក់រដ្ឋមន្រ្តី

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Pham Huy Bình ប្រធានក្រុមហ៊ុន Saigontourist Group និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការ លើវិស័យទេសចរណ៍ជាមួយប្រទេសកម្ពុជា។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់ ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការរៀបចំកញ្ចប់ទស្សនកិច្ចនៅកម្ពុជា ដល់ភ្ញៀវទេសចរវៀតណាម និងអន្តរជាតិកន្លងមក។

លោករដ្ឋមន្រ្តី ក៏បានស្នើក្រុមហ៊ុនពិនិត្យលទ្ធភាព ដាក់ទុនវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដោយនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការលើកទឹកចិត្តជាច្រើនយ៉ាង និងអាទិភាពកដល់វិនិយោគិនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យជួយផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងទប់ស្កាត់នូវព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលកម្ពុជាជាគោលដៅមានសន្តិសុខ និងសុវត្ថិភាពល្អសម្រាប់អ្នកទេសចរ និងអ្នកវិនិយោគទាំងអស់ រួមទាំងប្រជាពលរដ្ឋនៅជុំវិញផងដែរ តួយ៉ាង ការផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជា ដែលអាចជះឥទ្ធិពលមិនល្អ ពីប្រទេសកម្ពុជា ពិសេសវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសម្ពុជា និងពិភពលោក ដោយកន្លងមកក្រសួង និងស្ថានទូតបរទេសប្រចាំនៅកម្ពុជាមួយចំនួន បានសហការយ៉ាងជិតស្និទ្ធិ ដើម្បីផ្តល់កិច្ចការពារ សុខសុវត្ថិភាព និងសន្តិសុខដល់អ្នកទេសចរ និងប្រជាពលរដ្ឋបរទេសកំពុងស្នាក់នៅនៅកម្ពុជា ជាពិសេសសម្របសម្រួល ដល់ដំណើរកម្សាន្ត FAM Trip មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍របស់កម្ពុជា។

តាមរយៈជំនួបប្រកបដោយផ្លែផ្កា គូភាគី បានឯកភាពសហការរៀបចំដំណើរទស្សនកិច្ច ស្វែងយល់ពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីសិក្សាជាមួយវិស័យឯកជនកម្ពុជា រៀបចំបង្កើតកញ្ចប់ទេសចរណ៍រួមគ្នា (Joint Tour Packages) ថ្មីបន្ថែមដែលមានលក្ខណៈទាក់ទាញ និងច្នៃប្រឌិត ជាពិសេសមានលក្ខណៈប្រកួតប្រជែង ព្រមទាំងជួយ សហការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ប្រកបដោយប្រសិទ្ធិភាពទៅដល់ភ្ញៀវទេសចរវៀតណាម និងមកពីប្រទេសទីបី៕

LEAVE A REPLY

Please enter your comment!
Please enter your name here