NBCផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន”

ដោយៈ ម៉ាណា

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)បានរៀបចំសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន”កាលពីចុងសប្តាហ៍មុន។

លោក ឡុង​ ឌីម៉ង់ អភិបាលរងខេត្តនិងជាអនិប្រធាន អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលានេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះមានការចូលរួមពីលោក ឡុង គីសឹង អភិបាល នៃគណៈអភិបាលស្រុកសន្ទុក និងលោក ម៉ៃ វុន អភិបាលរងនៃគណៈអភិបាលស្រុកប្រាសាទសំបូរ អាជ្ញាធរថ្នាក់ស្រុក និងថ្នាក់មូលដ្ឋាន តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មន្ត្រីធនាគារជាតិ នៃកម្ពុជាសាខាខេត្តកំពង់ធំ និងប្រជាពលរដ្ឋសរុប ៥៥០រូប។

នៅក្នុងសិក្ខាសាលានេះ ក៏មានការពិភាក្សាយ៉ាងផុសផុលអំពីទិដ្ឋភាពទូទៅនៃសេវាហិរញ្ញវត្ថុផ្លូវការ សំដៅបង្កើនចំណេះដឹងជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការ​ពារអតិថិជន ជាពិសេស ហានិភ័យនិងវិធានការទប់ស្កាត់ពាក់ព័ន្ធនឹងកម្ចីខុសច្បាប់ និងការឆបោកផ្នែកហិរញ្ញវត្ថុតាមអនឡាញជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here