តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់​ពី​ប្រទេសអ៊ុយក្រែន​បាន​បង្កើន​ការ​វាយ​ប្រហារ​លើ​រុស្ស៊ី ដោយនាំឱ្យមានការ​ព្រួយបារម្ភ​ថា ការ​ផ្គត់ផ្គង់​ប្រេង​របស់​រុស្ស៊ី​អាច​នឹងរងផលប៉ះពាល់។

ក្រុមមន្ត្រីរុស្សុីអះអាងថា អ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលបានធ្វើឱ្យសមត្ថភាពរបស់រ៉េអាក់ទ័រនៅរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយរបស់រុស្ស៊ីដាំក្បាលចុះ និងបានបង្កឱ្យមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅឯស្ថានីយនាំចេញប្រេងឥន្ធនៈ Ust-Luga ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៦សេនដល់៦៧,៧៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0050 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៩សេនដល់៦៣,៧៥ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here