ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ។ ទោះជាយ៉ាងណា តម្លៃប្រេងឆៅបានកើនឡើង បើគិតលក្ខខណ្ឌប្រចាំសប្តាហ៍ ខណៈក្រុមអ្នកវិនិយោគបានរំពឹងថា កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននឹងមិនអាចសម្រេចបានលឿនភ្លាមៗនោះទេ។
សង្គ្រាមរយៈពេលបីឆ្នាំកន្លះបានបន្តអូសបន្លាយ ខណៈប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសនៅជិតព្រំដែនអ៊ុយក្រែនជាមួយសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយអ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤សេនមកនៅត្រឹមត្រឹម៦៧,៦៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0052 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១សេនមកនៅត្រឹម៦៣,៥១ដុល្លារក្នុងមួយបារ៉ែល។
ទោះជាយ៉ាងណា តម្លៃប្រេងឆៅ Brent បានកើនឡើង២,៧ភាគរយនៅសប្តាហ៍នេះ ខណៈតម្លៃប្រេងឆៅ WTI បានកើនឡើង១,១ភាគរយ៕







