តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ខណៈការព្រួយបារម្ភអំពីការផ្គត់ផ្គង់កំពុងកើតឡើងជាថ្មី ដោយសារកិច្ចពិភាក្សាស្វែងរកសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែនទំនងជាត្រូវចំណាយពេលយូរ ដោយអូសបន្លាយការដាក់ទណ្ឌកម្មលើការនាំចេញប្រេងឆៅរបស់ប្រទេសរុស្ស៊ី។

លោក Daniel Hynes អ្នកយុទ្ធសាស្រ្តហិរញ្ញវត្ថុជាន់ខ្ពស់នៅធនាគារ ANZ ដែលមានមូលដ្ឋាននៅទីក្រុងម៊ែលបននៃប្រទេសអូស្ត្រាលីបានអះអាងថា លទ្ធភាពនៃការស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័សដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនទំនងជាមិនអាចទៅរួចទេ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៤សេនដល់ត្រឹមដល់៦៥,៩៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0149 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៣៧សេនដល់៦២,៧២ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here