មន្រ្តីនិងតំណាងផ្នែកឯកជនចូលរួមរៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥

ដោយៈ ចំណាន

ភ្នំពេញៈ ក្រុមមន្រ្តី និងតំណាងផ្នែកឯកជនបានចូលរួម កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកិច្ចការងារពាក់ព័ន្ធនានា សម្រាប់ត្រៀមរៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំនេះដឹកនាំដោយ ដឹកនាំដោយ លោកយុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាអនុប្រធានលេ​ខា​ធិការដ្ឋាន នៃគណៈកម្មការសម្របសម្រួល ក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ) និងមានការចូលរួមពីឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសហប្រធានក្រុមការងារ “ឌ” ផ្នែកឯកជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកិច្ចប្រជុំនេះដើម្បី ១. ពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និង ២. ពិនិត្យ និងពិភាក្សាលើកិច្ចដំណើរការនៃការរៀបចំសៀវភៅណែនាំ ស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) នៃការរៀបចំ និងការប្រព្រឹត្តទៅនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here