ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ខណៈសហរដ្ឋអាមេរិក និងប្រទេសចិនបានបន្តឯកភាពផ្អាកការដំឡើងពន្ធគយបដិការក្នុងរយៈពេល៩០ថ្ងៃបន្ថែមទៀត។ ការណ៍នេះបានបន្ធូរបន្ថយក្តីបារម្ភចំពោះផលប៉ះពាល់លើសេដ្ឋកិច្ច និងតម្រូវការប្រេងឆៅលើពិភពលោក។
សេតវិមានបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពន្យាពេលលើការយកពន្ធបដិការជាមួយប្រទេសចិនក្នុងរយៈពេល៩០ថ្ងៃទៀត។
ប្រការនេះបានជំរុញឱ្យក្រុមអ្នកវិនិយោគមានក្តីសង្ឃឹមថា កិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេចឡើងរវាងបណ្តាប្រទេសមហាអំណាច ដែលមានទំហំសេដ្ឋកិច្ចធំជាងគេទាំង២ របស់ពិភពលោក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៦សេនដល់៦៦,៨៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0015 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២២សេនដល់៦៤,១៨ដុល្លារក្នុងមួយបារ៉ែល៕







