តើតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិមានសភាពបែបណានៅថ្ងៃព្រហស្បតិ៍នេះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្របពេលក្រុមអ្នកវិនិយោគបានសង្កេតឃើញសញ្ញាបង្ហាញពីស្ថិរភាពនៃតម្រូវការប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេបំផុតនៅលើពិភពលោក។

យ៉ាងណាមិញ ការរំពឹងទុកចំពោះកិច្ចចរចារវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីជុំវិញសង្រ្គាមឈ្លានពានរបស់រុស្សុីមកលើប្រទេសអ៊ុយក្រែនបានបន្ធូរបន្ថយក្តីបារម្ភចំពោះលទ្ធភាព ដែលសហរដ្ឋអាមេរិកអាចដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្សុី។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២០សេនដល់៦៧,០៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0039 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២២សេនដល់៦៤,៥៧ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here