ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានងើបឡើងវិញក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ក្រោយពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៥សប្តាហ៍កាលពីថ្ងៃអង្គារម្សិលមិញ ស្របពេលក្រុមអ្នកវិនិយោគមានក្តីបារម្ភចំពោះការផ្គត់ផ្គង់ប្រេងឆៅ។
ជាក់ស្តែង ថ្មីៗនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានព្រមានដំឡើងពន្ធយ៉ាងខ្ពស់លើការនាំចូលទំនិញមកពីប្រទេសឥណ្ឌា ដោយសារឥណ្ឌាបានទិញប្រេងឆៅយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ប្រទេសរុស្ស៊ី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៩សេនដល់៦៧,៩៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0119 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២៨សេនដល់៦៥,៤៤ដុល្លារក្នុងមួយបារ៉ែល៕







