ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ស្របពេលមានការព្រួយបារម្ភថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងទប់ស្កាត់កំណើនតម្រូវការប្រេងឥន្ធនៈ ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ច។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៤សេន ឬ០,៣៥ភាគរយមកនៅត្រឹម៦៨,៩៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0055 GMT បន្ទាប់ពីបានធ្លាក់ចុះ០,១ភាគរយ កាលពីថ្ងៃចន្ទម្សិលមិញ។
ចំណែក តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានធ្លាក់ចុះ២១សេន ឬ០,៣១ភាគរយមកនៅត្រឹម៦៦,៩៩ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ០,២ភាគរយក្នុងវគ្គជួញដូរមុន៕







