ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅមានការប្រែប្រួលតិចតួច ឬអាចនិយាយថា“ស្ថិតក្នុងសភាពទ្រឹង”ក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ខណៈក្រុមពាណិជ្ជករបានវាយតម្លៃពីផលប៉ះពាល់នៃការដាក់ទណ្ឌកម្មថ្មីរបស់អឺរ៉ុបលើការផ្គត់ផ្គង់ប្រេងរបស់ប្រទេសរុស្ស៊ី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១សេនមកនៅត្រឹម៦៩,២៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0153 GMT បន្ទាប់ពីបានធ្លាក់ចុះ០,៣៥ភាគរយ កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ចំណែក តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង១០សេនដល់៦៧,៤៤ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ០,៣ភាគរយ កាលពីថ្ងៃសុក្រសប្តាហ៍មុន។
សហភាពអឺរ៉ុបបានអនុម័តនូវកញ្ចប់ទណ្ឌកម្មថ្មីលើកទី១៨ ប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន។ ទណ្ឌកម្មថ្មីក៏បានកំណត់គោលដៅផងដែរលើក្រុមហ៊ុន Nayara Energy របស់ឥណ្ឌា ដែលបានទិញប្រេងឆៅរបស់រុស្ស៊ី៕







