កម្ពុជាដាក់ដំណើរការប្រព័ន្ឋត្រួតពិនិត្យ វាយតម្លៃដែលគ្របដណ្តប់លើសេដ្ឋកិច្ចកម្ពុជា៩៧ភាគរយ

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ និងដៃគូអភិវឌ្ឍន៍នានា បានដាក់ដំណើរការ ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាផ្លូវការហើយ។

ពិធីនេះធ្វើឡើង ក្រោមការសម្របសម្រួល ពីគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានដាក់ឱ្យដំណើរការជាផ្លូវការ “ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​និងនវានុវត្តន៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ។

ក្របខ័ណ្ឌនេះបង្កើតជាប្រព័ន្ធថ្នាក់ជាតិមួយ សម្រាប់ការសម្របសម្រួល តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី ការអភិ​វឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការសម្រេចចិត្តផ្អែកលើទិន្នន័យ ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលតំណាងឱ្យប្រមាណ៩៧% នៃតួអង្គសេដ្ឋកិច្ចរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here