ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះតិចតួចក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ដោយសារការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃតម្រូវការប្រេងឥន្ធនៈ ស្របពេលមានភាពមិនច្បាស់លាស់នៅក្នុងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤សេន ឬ០,០៦ភាគរយមកនៅត្រឹម៦៩,៤៨ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0239 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ៣សេន ឬ០,០៤% មកនៅត្រឹម៦៧,៥១ដុល្លារក្នុងមួយបារ៉ែល។
ការបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈពេល៤ថ្ងៃកន្លងមកលើតំបន់អណ្តូងប្រេង Kurdistan ក្នុងប្រទេសអុីរ៉ាក់ បានធ្វើឱ្យតម្លៃប្រេងឆៅកើនឡើង១ដុល្លារកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕







