រដ្ឋមន្រ្តីសាធារណៈការៈវិស័យឯកជនក៏បាន និងកំពុងរួមចំណែកធ្វើឱ្យសម្រេច នូវគោលដៅរបស់រាជរដ្ឋាភិបាល

ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ គង់ សិរីម៉ាណា

    ភ្នំពេញៈ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីសន្និបាត ប្រចាំឆ្នាំលើកទី២១ ដោយបានលើកឡើងថា វិស័យឯកជនក៏បាន និងកំពុងរួមចំណែកធ្វើឱ្យសម្រេច នូវគោលដៅរបស់រាជរដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានវាយតម្លៃខ្ពស់ចំពោះ សមា​គមភស្តុភារកម្មកម្ពុជា ដែលបានចូលរួមយ៉ាង ស្វិតស្វាញជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។ រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនមិនអាចខ្វះបាន ក្នុងការចូលរួម ចំណែកកសាងអភិវឌ្ឍន៍សង្គមជាតិ។

លោកបញ្ជាក់ថា “វិស័យឯកជនក៏បាន និងកំពុងរួមចំណែកធ្វើឱ្យសម្រេច នូវគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ការបញ្ចូលបច្ចេកវិទ្យាទំនើប និងគំនិតច្នៃប្រឌិតសំដៅបង្កើនប្រសិទ្ធភាព និងពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការបង្កើតការងារ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាជន”។

លោកប៉េង ពោធិ៍នាបានបន្តថា សក្តានុពលនៃការវិនិយោគរបស់វិស័យឯកជនលើគ្រប់វិស័យ រាប់ទាំងវិនិយោគិនក្នុងស្រុក និង វិនិយោ​គិនបរទេស បានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវផែនការមេគ្រប់ជ្រុងជ្រោ​យស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣​-២០៣៣ ដែលក្នុងនោះចក្ខុវិស័យនៃផែនការមេ គឺឈានទៅសម្រេចគោលបំណងធំចំនួន៤ រួមមាន៖ (១) ពង្រីក និងធ្វើឱ្យកាន់តែប្រសើរឡើង នូវវិសាលភាពគ្របដណ្តប់ និង សមត្ថភាពនៃប្រព័​ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។(២) ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពនៃសេវា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

(៣) ជំរុញ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ និង (៤) ពង្រឹងប្រសិទ្ធភាពសេវា និងចំណាយឡូជីស្ទីក។

ឆ្លើយតបនឹងផែនការមេខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងឡូជីស្ទីក៕

LEAVE A REPLY

Please enter your comment!
Please enter your name here