ធនាគារជីប ម៉ុងប្រកាសបង្កើតភាពជាភ្នាក់ងារ Master Agent ទូទាំងប្រទេស

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ ធនាគារជីប ម៉ុង នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការស្តីពី ការបង្កើតដៃគូភ្នាក់ងារ Master Agent ទូទាំង២៥ រាជធានីខេត្តទូទាំងក​ម្ពុជា។

ពិធីនេះធ្វើឡើង ក្រោមក្រោមអធិបតីភាពអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារជីប ម៉ុង រួមជាមួយសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងសហការីគ្រប់ជាន់ថ្នាក់របស់ធនាគារ ជីប ម៉ុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីប្រកាសជាផ្លូវការនេះ ជាការបើកទំព័រថ្មីមួយទៀតរបស់ ធនា​គារជីប ម៉ុង ក្នុងការបន្តបេសសកម្ម ផ្តល់សេវាហិរញ្ញវត្ថុ ដែលផ្តល់ភាពរីកចម្រើន ដល់ម្ចាស់អាជីវកម្មទាំងអស់ ជាពិសេសគឺការជួយបំពេញបន្ថែមនូវកង្វះខាតផ្សេងៗរបស់អតិថិជន។

តាមរយៈសេវាកម្មថ្មី ដៃគូភ្នាក់ងារ Master Agent» អតិថិជនទាំងអស់មិនថា នៅរាជធានី ឬខេត្ត គឺអាចមកសហការជាមួយធនាគារជីប ម៉ុងក្លាយជា ដៃគូភ្នាក់ងារ Master Agent ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម ពីលើអាជីវកម្មរាល់ថ្ងៃរបស់អតិថិជន បូកជាមួយនឹងផលប្រយោជន៍ផ្សេងៗ ដែលធនាគារ ជីប ម៉ុង ផ្តល់ការគំាទ្រជូន ដើម្បីជួយពង្រឹង និងពង្រីកអាជីវកម្មរបស់អតិថិជនឱ្យកាន់តែធំ ស្របពេលដែលការបង្កើតដៃគូភ្នាក់ងារនេះឡើង ក៏នឹងរួមចំណែកធំក្នុងការបង្កើតឱកាសការងារផ្សេងៗទៀត នៅលើទីផ្សាររបស់ប្រទេសកម្ពុជា។

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា “គោលបំណងចម្បងរបស់យើងទីមួយ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរ អាចមានប្រាក់ចំណូលបន្ថែមបាន។ ដូច្នេះទើបយើងបានបើកឱកាសជូនប្រជាពលរដ្ឋខ្មែរ នៅគ្រប់ទីកន្លែងក្នុងប្រទេសអាចសហការជាមួយធនាគារជីប ម៉ុង ក្លាយជាដៃគូភ្នាក់ងារMaster Agent

ទី២ ដើម្បីឱ្យអតិថិជន នៅតាមបណ្ដាខេត្តដែលមានតម្រូវការទូទាត់ប្រាក់កម្ចីឬប្រើប្រាស់សាច់ប្រាក់ផ្សេងៗ អាចមកទូទាត់តាមរយៈដៃគូភ្នាក់ងារMaster Agent នេះបាន។

អ្នកឧកញ៉ាបញ្ជាក់ថា “ការធ្វើបែបនេះ នាំឱ្យបងប្អូនអាជីវករអាចមានឱកាសរកស៊ីជាមួយធនាគារជីប ម៉ុង ដើម្បីទទួលបានកម្រៃបន្ថែមហើយអតិថិជនធនាគារជីប ម៉ុង ក៏កាន់តែមានភាពងាយស្រួលក្នុងការធ្វើសេវាកម្ម កាន់តែទូលំទូលាយ កាន់តែទៅកៀកជិតអតិថិជនបន្ថែមទៀត នេះគឺជាគោលដៅរបស់ធនាគារ ជីប ម៉ុង នៃការបង្កើតដៃគូភ្នាក់ងារ Master Agent៕

LEAVE A REPLY

Please enter your comment!
Please enter your name here