ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ស្របពេលមានការរំពឹងទុកថា ការផ្គត់ផ្គង់ប្រេងឆៅលើពិភពលោកអាចជួបបញ្ហាប្រឈមតានតឹង ដោយសារការដាក់ទណ្ឌកម្មបន្ថែមទៀតរបស់សហរដ្ឋអាមេរិកលើការនាំចេញប្រេងរបស់ប្រទេសអុីរ៉ង់។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣,០៤ភាគរយ ដល់៦៧,៨៥ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៣,១៧ភាគរយដល់៦៤,៤៥ដុល្លារក្នុងមួយបារ៉ែល។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មី ដោយកំណត់គោលដៅលើការនាំចេញប្រេងពីប្រទេសអុីរ៉ង់កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីបង្កើនសម្ពាធទៅលើទីក្រុងតេអេរ៉ង់ឱ្យចូលតុចរចាលើកម្មវិធីអាវុធនុយក្លេអ៊ែរ៕