ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារគ្រប់គ្រងគម្រោងចូលរួមកិច្ចប្រជុំ ជាមួយក្រុមការងាររបស់ធនាគារពិភពលោក(WB) ពីវឌ្ឍនភាពការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។
កិច្ចប្រជុំនេះមានការចូលរួមពី តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(MISTI) និងក្រុមការងាររបស់ធនាគារពិភពលោក(WB)។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ក្នុងដំណើរការអនុវត្តគម្រោងការពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WASAC) និងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WaSSIP) ធ្វើយ៉ាងណាឱ្យគម្រោងទាំង២នេះ សម្រេចទៅតាមផែនការដែលបានគ្រោងទុក៕