ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនVISUN DEVELOPMENT ELECTRICITY បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសាធារណៈការ ដើម្បីពិភាក្សាពីលទ្ឋភាពវិនិយោគ លើគំរោងទេសចរណ៍ឆ្លាតវៃនៅកម្ពុជា។
ព័ត៌មាននេះ ត្រូវបានលើកឡើង ក្នុងពេលរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោកប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យក្រុមហ៊ុនវីសាន់ ឌីវេឡុបម៉ិន អេឡិចទ្រីស៊ីធី (VISUN DEVELOPMENT ELECTRICITY) និងប្រតិភូ ធ្វើបទបង្ហាញស្តីពីផែនការវិនិយោគលើគម្រោងចរាចរណ៍ឆ្លាតវៃ (Green Wave)។
ការវិនិយោគគំរោងនេះ ជាផ្នែកមួយនៃការបញ្ចៀសការកកស្ទះចរាចរណ៍ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ៕