កម្ពុជា ចិនពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទាក់ទងវិស័យហិរញ្ញវត្ថុ

ដោយៈ និស្ស័យ

    ភ្នំពេញៈ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកជំទាវជា សិរី បានអនុញ្ញាតឱ្យលោកស្រីZhong Jie អ្នកផ្ដល់ប្រឹក្សាផ្នែកពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមការងារពិភាក្សា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ទាក់ទងវិស័យហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។

គោលបំណងនៃជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីសកម្មភាព និងជំហានយុទ្ធសាស្រ្តដែលគួរអនុវត្តន៍ ដើម្បីបន្តជំរុញកិច្ចសហប្រតិ​បត្តិការកម្ពុជា-ចិនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល បានមានប្រសាសន៍លើកឡើងពី អនុស្សរណៈយោគយល់(MoU) ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” ដែលធនាគារជាតិនៃកម្ពុជា បានចុះជាមួយ ក្រុមហ៊ុនAlipay និងUnionPay International ក្នុងគោលបំណងលើកកម្ពស់ កិច្ចប្រតិបត្តិការទូទាត់ឆ្លងដែន តាមឃ្យូអរកូតប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពដោយប្រើ KHQR នៃប្រព័ន្ធបាគង និងឃ្យូអរកូតសកលរបស់ក្រុមហ៊ុនទាំងពីរ។

ទន្ទឹមនេះ លោកជំទាវ បានស្នើឱ្យបន្តការគាំទ្រ ដល់ការកសាងសមត្ថភាពនិស្សិត និងមន្ត្រី តាមរយៈការបង្កើនចំនួនអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសចិន ព្រមទាំងពិចារណាលទ្ធភាព បញ្ចូនមន្ត្រីជំនាញពីធនាគារកណ្ដាលចិន (PBOC) មកផ្តល់ជំនួយបច្ចេកទេសធនាគារ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងសមត្ថភាពស្ថាប័នផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here