លោកប្រធានាធិបតីស៊ី ជីនពីង ធ្វើជាប្រធានកិច្ចប្រជុំដ៏កម្រមួយ ដើម្បីដោះស្រាយហានិភ័យ ក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រធានា​ធិបតីចិន លោកស៊ី ជីនពីង បានធ្វើជាប្រធានកិច្ចប្រជុំដ៏សំខាន់មួយ ក្នុងសប្តាហ៍នេះ ក្នុងគោលបំណងដោះស្រាយហានិភ័យ នៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន។

ជាធម្មតា កិច្ចប្រជុំនេះត្រូវធ្វើឡើងចំនួន២ដង ក្នុងមួយទស្សវត្សរ៍ ប៉ុន្តែត្រូវបានកោះប្រជុំចុងក្រោយ ក្នុងឆ្នាំ២០១៧ កិច្ចប្រជុំសន្និសីទការងារហិរញ្ញវត្ថុជាតិនេះ ផ្តល់ជូននូវការយល់ដឹងអំពីទិសដៅ នៃការបង្កើតគោលនយោបាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទូរទស្សន៍ផ្លូវការ CCTV បានចុះផ្សាយថា “សន្និសីទការងារហិរញ្ញវត្ថុជាតិនៅឆ្នាំនេះ ផ្តោតលើតម្រូវការ ដើម្បីពង្រឹងការត្រួតពិនិត្យហិរញ្ញវត្ថុ ការពារ និងដោះស្រាយហានិភ័យ និងលើកកម្ពស់ហិរញ្ញវត្ថុជាមួយនឹងចរិតលក្ខណៈ របស់ប្រទេសចិនដោយឥតងាករេ”។

សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងអត្រាលឿនជាងការរំពឹងទុក៤,៩ភាគរយ នៅក្នុងត្រីមាសទី៣ ប៉ុន្តែទីក្រុងប៉េកាំងនៅតែប្រឈមមុខនឹងឧបសគ្គជាច្រើន ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំរបស់ខ្លួនប្រហែល៥ភាគរយ។

សន្និសីទហិរញ្ញវត្ថុរយៈពេល២ថ្ងៃនេះ បានបញ្ចប់ទៅវិញនៅថ្ងៃតែមួយ ដែលសកម្មភាពរបស់រោងចក្រ នៅប្រទេសចិនបានធ្លាក់ចុះ ដោយសារទិន្នន័យប្រចាំខែតុលាបានបង្ហាញថា សន្ទស្សន៍អ្នកគ្រប់​គ្រងការទិញជាផ្លូវការបានធ្លាក់ចុះ។

ក្នុងចំណោមបញ្ហាប្រឈមដ៏ធំបំផុត ដែលកំពុងកើតមានទៅលើប្រទេសចិននាពេលនេះ គឺបញ្ហានៅក្នុងវិស័យអចលនទ្រព្យ ដែលជាកត្តាជំរុញស្នូលនៃកំណើនសេដ្ឋកិច្ចចិន ប៉ុន្តែថ្មីៗនេះ វិស័យអចលនទ្រព្យចិន ត្រូវបានគំរាមកំហែង ដោយសារវិបត្តិបំណុលដ៏ធ្ងន់ធ្ងររបស់ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ ចំនួន២គឺក្រុមហ៊ុន Evergrande និង Country Garden៕

LEAVE A REPLY

Please enter your comment!
Please enter your name here