ដោយ: លាងហួរ
ម៉ាឡេស៊ី: ធនាគារពិភពលោកបានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០២២ ដល់៦,៤ភាគរយ ពី៥,៥ភាគរយ ពីការព្យាករណ៍កាលពីលើកមុន។
ធនាគារពិភពលោក បានឱ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនឹងត្រូវបានគាំទ្រ ដោយតម្រូវការក្នុងស្រុកដ៏រឹងមាំ ដែលបន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌទីផ្សារការងារ។
សកម្មភាពទេសចរណ៍របស់អ្នកដំណើរក្នុងស្រុក និងអន្តរជាតិ ត្រូវបានគេរំពឹងថា នឹងមានការកើនឡើងសម្រាប់ប្រទេសនេះ។
លើសពីនេះ ការបន្តលើគម្រោងវិនិយោគច្រើនឆ្នាំទំនងជានឹងផ្តល់ការគាំទ្របន្ថែមសម្រាប់កំណើនសេដ្ឋកិច្ចផងដែរ។

របាយការណ៍ធនាគារពិភពលោក បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ហានិភ័យធ្លាក់ចុះជាពិសេសពីផ្នែកខាងមុខ និងខាងក្រៅ នៅតែបន្តកើតមាន រួមទាំង ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចជឿនលឿន លក្ខខណ្ឌហិរញ្ញវត្ថុមិនអំណោយផល និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកំពុងតែបន្តកើតមាន។
នៅផ្នែកខាងមុខក្នុងស្រុក ការរំពឹងទុកអំពីការបោះឆ្នោតសកលបន្ទាប់ក៏អាចបង្កើនភាពមិនច្បាស់លាស់របស់អ្នកវិនិយោគក្នុងរយៈពេលដ៏ខ្លីខាងមុខនេះផងដែរ៕









